ព័ត៌មានអន្តរជាតិ

សារព័ត៌មានអាមេរិក៖ រោគសញ្ញារបស់លោក ដូណាល់ ត្រាំ គឺមានក្អក និងគ្រុនក្តៅ

បរទេស៖ ចំនួនអ្នកស្លាប់ ជាសកលដោយសារ វីរុសកូវីដ១៩ មានចំនួនជាង ១,០១៦ លាន នាក់ និងមនុស្ស ជាង ៣៤,២ លានករណីត្រូវបានរកឃើញថា បានឆ្លង ហើយក៏មានមនុស្សជិត ២៣,៧ លាននាក់ ត្រូវបានព្យាបាល ឱ្យជាសះស្បើយ វិញផងដែរ។ នេះបើយោងតាម សាកលវិទ្យាល័យ Johns Hopkins ដែលតាមដាន និងចងក្រងទិន្នន័យ ពីអាជ្ញាធរជាតិ និងក្នុងស្រុកប្រព័ន្ធផ្សព្វផ្សាយ និងប្រភពដទៃទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលប្រទេសជាច្រើន នៅជុំវិញពិភពលោក បានរាយការណ៍ អំពីការកើនឡើង នៃករណីឆ្លងវីរុសនេះ ប្រទេសជាច្រើន បានសម្រេចចិត្តណែនាំឡើងវិញ នូវការរឹតត្បិតទាក់ទង នឹងជំងឺរាតត្បាតយ៉ាងសាហាវ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគនេះ ។

បើតាម Sputnik បានផ្សាយដោយផ្អែកតាម សារព័ត៌មាន អាមេរិកថា រោគសញ្ញាជំងឺកូរ៉ូណា របស់លោក ដូណាល់ត្រាំ រួមមានក្អក និងគ្រុនក្តៅ ។

នៅសហរដ្ឋអាមេរិក គឺនៅតែមានចំនួនករណីឆ្លងខ្ពស់បំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន ៧.២៧៧.៨០៤ នាក់ ក្នុងនោះមានអ្នកស្លាប់ ២០៧.៧៩១ នាក់ និងអ្នកដែលបានធូរស្បើយ ឡើងវិញ ចំនួន ២,៨៦០.៦៥០ នាក់។

បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលស្ថិតនៅលំដាប់ទី ២ ទាក់ទងនឹងចំនួនករណី ដែលបានបញ្ជាក់ថា មានកូវីដ១៩ មានអ្នកជំងឺជាង ៦.៣១ លាននាក់៕

ប្រែសម្រួលៈ ណៃតុលា

To Top