វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នំា២០២០ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តរកមើលវត្តមានវីរុសបង្កជំងឺកូវីដ១៩ តែលទ្ធផល អវិជ្ជមាន នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់គាត់បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រ ដែលលើកឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេប្រកាសថា មានផ្ទុកវីរុសបង្កជំងឺកូវីដ១៩ និងស្ថិតនៅក្នុងដំណាក់កាលដាក់ឲ្យនៅដាច់ដោយឡែក ។
នៅព្រឹកនេះ លោកអនុប្រធានាធិបតី Pence និងស្រ្តីទី២ បានធ្វើតេស្តរកមើលមេរោគកូវីដ១៩ ឃើញថា លទ្ធផលអវិជ្ជមាន ។ “ជាច្រើនខែមកនេះ លោកអនុប្រធានធិបតី Pence បានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ” ។
លោក Devin O’Malley អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតី បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “លោកអនុប្រធានាធិបតី Pence នៅតែមានសុខភាពល្អ និងសូមជូនពរដល់លោក ត្រាំ ឲ្យឆាប់ជាសះស្បើយពីជំងឺ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា