ព័ត៌មានអន្តរជាតិ

សហគមន៍អ៊ឺរ៉ុប ដកម៉ុងហ្គោលី ចេញពីបញ្ជីនៃយុត្តាធិការមិនសហការ សម្រាប់គោលបំណងពន្ធគយ

ULAN BATOR៖ ក្រសួងការបរទេស ម៉ុងហ្គោលី បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប បានដកប្រទេសម៉ុងហ្គោលី ចេញពីបញ្ជីនៃយុត្តាធិការ មិនមែនសហករណ៍ សម្រាប់គោលបំណងពន្ធគយ។

ក្រសួងបានឲ្យដឹងថាប្រទេសនេះ ត្រូវបានដកចេញពីបញ្ជី បន្ទាប់ពីប្រទេសនេះ បានដាក់លិខិតុបករណ៍នៃការផ្តល់ សច្ចាប័ន លើអនុសញ្ញាស្តីពី ជំនួយរដ្ឋបាលទៅវិញទៅមក ក្នុងបញ្ហាពន្ធ ដែលត្រូវបានបង្កើតរួមគ្នាដោយអង្គការ សហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្រុមប្រឹក្សាអឺរ៉ុប។

យោងតាមក្រុមប្រឹក្សា បញ្ជីនៃយុត្តាធិការ មិនមែនសហករណ៍ សម្រាប់គោលបំណង ពន្ធគឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រ ខាងក្រៅ របស់សហភាពអឺរ៉ុប សម្រាប់ការយកពន្ធ ហើយមានគោលបំណង រួមចំណែកដល់ការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ ពន្ធនៅទូទាំងពិភពលោក ៕

ដោយ ឈូក បូរ៉ា

To Top