បរទេស៖ កងទ័ពអាមេរិក បានខ្លួនចេញពីតំបន់មូលដ្ឋានយោធាខ្លួន បន្ទាប់ពីកង កម្លាំងតួកគី បានបើកប្រតិបត្តិការសន្តិភាព និទាឃរដូវនៅភាគខាងជើង ប្រទេសស៊ីរី កាលពីខែតុលា ដោយបានតម្រង់គោលដៅទៅលើ ក្រុមសកម្មប្រយុទ្ធឃឺដ ដែលគាំទ្រ ដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ ពីព្រោះរដ្ឋាភិបាលទីក្រុង អង់ការ៉ាចាត់ទុកពួកគេ (ឃឺដ) ជាក្រុមភេរវករ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ទូរទស្សន៍រុស្ស៊ី Zvezda ចុះផ្សាយនូវវីដេអូរបស់កងទ័ពរុស្ស៊ី ដែលបានការពារ អតីតមូលដ្ឋានយោធាអាមេរិក នៅប្រទេសស៊ីរីក្បែរទីក្រុង អាឡិបប៉ូ។
វីដេអូបង្ហាញពីឧទ្ធម្ភាគចក្រ Mi-35M ដែលទៅដល់អាកាសយានដ្ឋាន និងមន្រ្តីប៉ូលីសយោធារុស្ស៊ី ដែលទៅដល់មូលដ្ឋានយោធា ដែលត្រូវគេបោះបង់ ចោលឈ្មោះ Sirrin នៅស៊ីរី ជាទីតាំងយោធាធំបំផុត មួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសដែលហែកហួរ ដោយសង្គ្រាមមួយនេះ។
មានសញ្ញាបង្ហាញថាកងកំលាំង អាមេរិក ត្រូវចាកចេញពីកន្លែងនោះដោយប្រញាប់ ទុកអាហារនិងរបស់របរផ្ទាល់ខ្លួន នៅឯមូលដ្ឋាន។
កងទ័ពរុស្ស៊ីក៏បានរកឃើញបន្ទាយ និងកន្លែងហាត់ប្រាណមួយ ដែលប្រើដោយទាហាន អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា