ព័ត៌មានជាតិ

សម្តេច ស ខេង ថ្លែងអំណរគុណចំពោះ គណៈបញ្ជាការ ឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួមជួយ សង្រ្គោះប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងគ្រប់កម្រិត ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រក បដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមប្រតិបតិ្តការជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋា ននានា ក្នុងខេត្តបាត់ដំបង។

ក្នុងសារថ្លែងអំណរគុណរបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យ ដឹងថា សម្ដេច ថ្លែងអំណរគុណដោយស្មោះចំពោះសមានចិត្តដ៏សប្បុរស និងការយកចិត្តទុ កដាក់ពីសំណាក់សប្បុរសជនគ្រប់ទិសទី ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា មធ្យោបាយ និងស្បៀងអាហារ ដើម្បីចូលរួមចំណែកដោះស្រាយ និងជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

សម្ដេចបន្ដថា ការវិការដ៏ថ្លៃថ្លានេះស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួ យគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្ម ជាតិដ៏គួរឲ្យសោកស្ដាយ នឹងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និ ងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តដំបង។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ជំរុញលើកទឹកចិត្ត គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

To Top