ព័ត៌មានជាតិ

OMIcall ផ្ដល់ឱ្យបញ្ហាសេវាកម្ម អតិថិជននូវ ដំណោះស្រាយរួមមួយ ដ៏ងាយស្រួល (វីដេអូ)

ភ្នំពេញ៖ OMIcall ដែលជាកម្មវិធីគ្រប់គ្រង ការហៅទូរស័ព្ទ និងការថែទាំអតិថិជន ឈានមុខគេនៅ ប្រទេសវៀតណាម ឥឡូវនេះកំពុងផ្តល់នូវ ដំណោះស្រាយ អាជីវកម្មអតិថិជនក្នុង ប្រទេសកម្ពុជា។ តាមរយៈបច្ចេកវិទ្យា មជ្ឈមណ្ឌលទំនាក់ទំនងនិម្មិត OMIcall ធានាបានថា គ្រប់អាជីវកម្មទាំងអស់ អាចមើលថែអតិថិជន ហើយរក្សាទំនាក់ទំនង ជាមួយអតិថិជន របស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

OMIcall ជួយឲ្យអាជីវកម្មគ្រប់ប្រភេទ អាចសន្សំសំចៃថ្លៃហៅទូរស័ព្ទ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ បង្កើនអត្រានៃការទទួលការហៅចូល ថែរក្សា និងអភិវឌ្ឍប្រព័ន្ធនៅលើទម្រង់កម្មវិធី គេហទំព័រ និងកម្មវិធីទូរស័ព្ទជាច្រើន ហើយងាយស្រួលប្រើប្រាស់ ជាមួយនឹងប្រព័ន្ធកម្មវិធីដទៃៗដូចជា សារជាអក្សរ សារជាសំឡេង និងការគ្រប់គ្រងគេហទំព័រហ្វេសប៊ុក ជាមួយនឹងកម្មវិធីតែមួយប៉ុណ្ណោះ។ OMIcall ជួយឲ្យរាល់ក្រុមហ៊ុន អាចគ្រប់គ្រង និងប្រាស្រ័យទាក់ទង ជាមួយអតិថិជនបានកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព។

OMICall អាចប្រើប្រាស់លើគេហទំព័រប្រព័ន្ធ Android ប្រព័ន្ធ iOS និងប្រព័ន្ធកម្មវិធី API ។ គ្រាន់តែមានទូរស័ព្ទស្មាតហ្វូន នៅក្បែរខ្លួន នោះម្ចាស់អាជីវកម្ម នឹងមានមជ្ឈមណ្ឌលសេវាកម្មអតិថិជន ស្ថិតនៅជាមួយពួកគេ គ្រប់ពេលវេលា ដោយគ្មានដែនកំណត់។ ការតំឡើងកម្មវិធីលឿនរហ័ស ដោយអនុវត្តត្រឹមតែ៣ជំហានងាយៗតែប៉ុណ្ណោះ បន្ទាប់មកលេខ PBX ក៏អាចបង្កើតឡើង ដូចជាលេខ Cellcard, Metfone, Smart ។ល។ ដើម្បីដំណើរការមជ្ឈមណ្ឌលសេវាកម្មអតិថិជនចល័តមួយនេះ។

អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺរាល់ព័ត៌មានអតិថិជនអាចរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនកណ្ដាល ខ្នាតតូចមួយ(CRM) ដោយគ្រាន់តែចុច (ប៊ូតុង) តែមួយដងប៉ុណ្ណោះ ដើម្បីប្រមូលទិន្ន័យ ធ្វើប្រតិបត្តិការ និងកត់ត្រាព័ត៌មានរបស់អតិថិជន ដែលទាំងអស់នេះអាចគ្រប់គ្រងបានតាមរយៈប្រព័ន្ធកម្មវិធីនិម្មិតរបស់ OMICall យ៉ាងងាយស្រួល។ ប្រព័ន្ធនេះអាចផ្ញើការរំលឹក ការបញ្ជាក់ ការបញ្ជាទិញ និងការស្ទង់មតិគុណភាពដោយស្វ័យប្រវត្តិ។

បច្ចុប្បន្ននៅកម្ពុជា OMICall កំពុងផ្ដល់ការគាំទ្រប្រតិបត្ដិការសេវាកម្មអតិថិជនដល់ហាង Decathlon (AEON), BigPhone, Apollo, eLogistics និង Deliver ហើយ OMICall ក៏សាកសមទៅនឹង ក្រុមហ៊ុនទាំងអស់ ដែលលក់នៅលើ ប្រព័ន្ធអ៊ិនធើណែត តាមរយៈគេហទំព័រហ្វេសប៊ុកដូចជា ហាងលក់រាយគ្រឿងអេឡិចត្រូនិក ស្ប៉ា សម្អាង គ្លីនិក ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វែរ និងសេវាកម្មលក់សំបុត្រ ព្រមទាំងសេវាកម្មធនាគារ និងហិរញ្ញវត្ថុផងដែរ។ ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិ កម្មវិធីទីផ្សារមួយនេះគ្រប់អាជីវកម្មទាំងអស់ គ្រាន់តែតំឡើងកម្មវិធីតែម្ដងប៉ុណ្ណោះ នោះប្រព័ន្ធនឹង ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីធ្វើការប្រាស្រ័យ ទាក់ទងជាមួយ អតិថិជនរបស់ពួកគេ។

កញ្ចប់តំលៃត្រឹមតែ៥ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ដែលនឹងត្រូវចំណាយយ៉ាងមានប្រសិទ្ធភាព និងសមិទ្ធផលយ៉ាងខ្លាំង។ ហើយមិនមានការបង់ថ្លៃតំឡើង ថ្លៃថែទាំ ឬការគ្រប់គ្រង បន្ទាប់ពីភ្ជាប់សេវាកម្មនោះទេ។ ដូច្នេះ អាជីវកម្មនីមួយៗ ផ្នែកទំនាក់ទំនងអតិថិជន: 090 688 800 — 010 479 222 — 012 679 222។

To Top