ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា នៅភាគកណ្តាលរុស្សី ស្លាប់៣នាក់ របួស៣នាក់ ខណៈប៉ូលីសមិនទាន់ ចាប់ខ្មាន់កាំភ្លើង បាននៅឡើយ

មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស៣នាក់ ត្រូវបានបាញ់សម្លាប់ និង៣នាក់ទៀតរងរបួស នៅក្នុងការហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅតំបន់ Nizhny Novgorod ភាគកណ្តាលប្រទេសរុស្សី ។

សារព័ត៌មានក្នុងស្រុក TASS បានសរសេរថា ក្រុមខ្មាន់កាំភ្លើង បានរត់គេចខ្លួន បានសម្រេចពីកន្លែងកើតហេតុ និងមិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណ នៅឡើយដែរ ខណៈដែលប្រតិបត្តិការ តាមរកនៅតែបន្តធ្វើនៅឡើយ ដើម្បីរកឲ្យបានអ្នកទទួលខុសត្រូវ។

ស្ថានភាពហាក់ដូចជា មិនធូរស្រាលនៅឡើយ ដោយប៉ូលីសបានចេញ សេចក្តីហាមប្រាមពលរដ្ឋ ក្នុងតំបន់ អំពីប្រតិបត្តិការ តាមចាប់ខ្លួនលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top