ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាមេរិក ចុះកិច្ចព្រមព្រៀង ជាមួក្រុមផលិតឳសថ Cytiva ដើម្បីផលិតវ៉ាក់សាំង ការពារជំងឺកូវីដ១៩

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងសេវាកម្ម មនុស្សសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន វិទ្យាសាស្ត្រ Cytiva ដែលជាអង្គភាពមួយរបស់ Danaher Corp ដើម្បីបង្កើនការផលិត ផលិតផល ដែលចាំបាច់បំផុត ក្នុងការបង្កើតវ៉ាក់សាំងកូវីដ១៩ ។

ស្ថិតក្រោម កិច្ចព្រមព្រៀងគ្នានេះដែរ ក្រុមហ៊ុន Cytiva នឹងទទួលបានទឹកប្រាក់ ប្រមាណ៣១លានដុល្លារ ដើម្បីបង្កើនការផលិតវ៉ាក់សាំង ដែលមានផលិតផលជាច្រើន ត្រូវប្រើប្រាស់ ក្នុងនោះរួមមាន ការបណ្តុះកោសិកា និងផ្នែករឹង ដូចជា ឧបករណ៍ផលិត កោសិកា ដើម្បីប្រើប្រាស់ សម្រាប់បណ្តុះកោសិកា និងអង់ទីគ័រ ។

ទឹកប្រាក់ជាច្រើននេះ នឹងជួយដល់ក្រុមហ៊ុន ក្នុងការបង្កើនសមត្ថភាព ក្នុងការផលិត នៅរដ្ឋ Massachusetts និងរោងចក្រនៅរដ្ឋ Utah ។

ក្រសួងខាងលើបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់កាលបរិច្ឆេទ ដែលបានព្រមព្រៀងគ្នា ដើម្បីទូទាត់ប្រាក់លើសពី១,១ពាន់លានដុល្លារ ដើម្បីទិញយកសឺរំាង ដបតូចៗ និងកញ្ចប់តូចៗ រួមទាំងបង្កើនការផលិតវ៉ាក់សាំង កូវីដ១៩ និងវិធីព្យាបាលរោគ នៅសរហដ្ឋអាមេរិក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top