ព័ត៌មានអន្តរជាតិ

បុរសម្នាក់ត្រូវបាន គេចោទថា ជាអ្នកបង្កឲ្យមានភ្លើងឆេះព្រៃ យ៉ាងខ្លាំងនៅ អូស្ត្រាលី


ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ថា បុរសជនជាតិអូស្រ្តាលី ម្នាក់ត្រូវបានគេ ចោទប្រកាន់ពីបទបង្កឲ្យមានអគ្គីភ័យ ដោយចេតនា ដើម្បីការពារដំណាំកញ្ឆា របស់គាត់ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន ខណៈដែលភ្លើងបានឆាបឆេះ នៅតាម ឆ្នេរសមុទ្រភាគ ខាងកើតរបស់ប្រទេសនេះ ។

គេបានដឹងថា មានមនុស្ស៤នាក់ត្រូវបានបាត់បង់ជីវិត និងផ្ទះជាង៣០០ ខ្នងត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញផ្ទៃដីជាង ១លានហិកតា នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងកើតក្នុងរយៈពេលតែ ជាងមួយសប្តាហ៍ប៉ុណ្ណោះ។

ប៉ូលិសបាននិយាយថា បុរសអាយុ៥១ឆ្នាំ ម្នាក់បានបង្ហាញខ្លួននៅចំពោះ មុខតុលាការក្នុងតំបន់កាលពីថ្ងៃសៅរ៍ ដែលត្រូវបានចោទប្រកាន់ ពីបទមានចេតនា ដុតភ្លើងនៅតំបន់ Ebor រដ្ឋ New South Wales ក្នុងគោលបំណងការពារ ដំណាំកញ្ឆារបស់គាត់ ។
ប៉ូលិសបានឲ្យដឹងថា ការប៉ុនប៉ងបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ ហើយអ្នកពន្លត់អគ្គីភ័យបានព្យាយាមធ្វើការ ពន្លត់ភ្លើងដែលបានឆាបឆេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top