បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃអាទិត្យនេះថា បញ្ហានុយក្លេអ៊ែ នឹងមិនត្រូវបានលើកយកមកពិភាក្សាគ្នានោះទេ នៅពេលដែលការពិភាក្សាជា មួយសហរដ្ឋអាមេរិក ចាប់ផ្តើមជាថ្មី ប្រសិនបើការដកគោលនយោបាយ ប្រកបដោយអរិភាពរបស់អាមេរិក មិនត្រូវបានដាក់លើរបៀបវារៈទេនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ការអនុម័តសេចក្តីសម្រេចអង្គការសហប្រជាជាតិថ្មីៗនេះ ស្តីពីសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង គឺជាការបង្កហេតុនយោបាយដឹកនាំដោយសហរដ្ឋអាមេរិក។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កាលពីមុន បានពិពណ៌នាការរិះគន់អង្គការសហប្រជាជាតិថា ជាការបង្កើតគោលនយោបាយប្រកបដោយអរិភាព៕
ប្រែសម្រួល៖ប៉ាង កុង