ព័ត៌មានអន្តរជាតិ

ស្លាប់ ៨នាក់ ត្រឹមមួយថ្ងៃក្នុងការប៉ះទង្គិចគ្នា ដោយក្រុមបាតុករ នៅបូឡាវី

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់បង់ជីវិតបន្ទាប់ពីប៉ូលីស និងកងកំលាំងយោធាបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ កាលពីថ្ងៃសុក្រនៅទីក្រុង Bolivian នៃរដ្ឋSacaba។

ក្រុមការងារនៃផ្នែកស៊ើបអង្កេត ផ្នែកសាកសពលោក Nelson Cox បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា យើងមានអ្នកស្លាប់ចំនួន៨នាក់ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃចំនួនអ្នកស្លាប់នៅពេលនេះ។ យោងតាមការស៊ើបអង្កេត បានបន្ថែមថាមនុស្ស១៣២នាក់ បានទទួលរងរបួសផងដែរ។ អ្នកស្លាប់ភាគច្រើនពួកគេត្រូវបានបាត់បង់ជីវិត ដោយសារការបាញ់គ្រាប់កាំភ្លើង។

គួរឲ្យដឹងដែរថាប្រទេសបូឡាវី បច្ចុប្បន្នត្រូវបានញាំញីភ្លាមៗដោយការតវ៉ាប្រឆាំងនឹង រដ្ឋាភិបាលចាប់តាំងពីលោក Morales បានឈ្នះឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទីបួន ក្នុងការបោះឆ្នោតថ្ងៃទី ២០ ខែតុលាកន្លងមក។ ក្រុមប្រឆាំងបានបដិសេធ មិនទទួលស្គាល់ជ័យជម្នះរបស់លោកដោយអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត៕

ប្រែសម្រួល: ស៊ុន លី

To Top