ភ្នំពេញ ៖ កម្លាំងជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងកម្លាំងចម្រុះបាននិងកំពុងម្នីម្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះកងកម្លាំងកងទ័ព និងក្រុមជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលក៏បានសហការជាមួយអង្គភាពដទៃទៀត ដោយនៅតែបន្តសកម្មភាពចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈមួយចំនួនទៅរកទីទួលដែល មានសុវត្ថិភាពដែលជន់លិចដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។