ភ្នំពេញ ៖ គ្រាន់តែលឺដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកូរ៉េនាថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ បងប្អូនកម្មករកម្មការនី ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បាននាំគ្នាចេញវីដេអូឃ្លីប សម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ។
សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី២៤ ខែ វិច្ឆិកាខាងមុខនេះនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលខួបទី៣០ អាស៊ាន-កូរ៉េ មេគង្គនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ៕