វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ ឱ្យធ្វើសកម្មភាព យ៉ាងឆាប់រហ័ស និងឈានដល់ កិច្ចព្រមព្រៀងជាមួយលោក ស្តីពីការរុះរើកម្មវិធីអាវុធ នុយក្លេអ៊ែររបស់របបនេះ។
ការជំរុញរបស់លោក ត្រាំ បានកើតឡើងនៅពេល ដែលការចរចាអំពីការរំសាយ អាវុធរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ របស់មេដឹកនាំទាំងពីរកាលពីខែកុម្ភៈ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ហើយប្រធានាធិបតី សហរដ្ឋអាមេរិក រូបនេះ បានស្នើឱ្យពួកគេជួបគ្នាឆាប់ៗនេះ។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា “ខ្ញុំគឺជាមនុស្សតែម្នាក់ គត់ដែលអាចនាំអ្នកទៅ កន្លែងដែលអ្នកត្រូវធ្វើ អ្នកគួរតែចាត់វិធានការ យ៉ាងឆាប់រហ័សដោះស្រាយឱ្យបានឆាប់។ ជួបអ្នកឆាប់ៗនេះ!”៕
ដោយ ឈូក បូរ៉ា