ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ភុី សូរ្យាភា និងលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្រគល់ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន២០០គូ ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០។
ការប្រគល់នេះ ធ្វើឡេីងនៅទីតាំងសង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទទួលរងការលិចលង់ដោយទឹកជំនន់ផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០មានប្រសាសន៍ថា នេះជាការបង្ហាញពី វប្បធម៌នៃចែករំលែក និងជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារអោយជួបប្រទះនឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លានឃ្លាតឡេីយ ។
សូមជម្រាបថា កន្លងមកកងពលក៏បានទទួលអំណោយពីសប្បុរសជនច្រើនជាបន្តបន្ទាប់៕