Covid-19

នៅអឺរ៉ុបមានអ្នកស្លាប់ បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ នៅក្នុងកំណត់ត្រាលើសពី ១៦៨.០០០នាក់

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា យោងតាមរបាយការណ៍មួយចេញដោយសហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានអ្នកស្លាប់ចំនួន១៦៨.០០០នាក់បន្ថែមដែលបានកត់ត្រានៅសហភាពអឺរ៉ុប (EU)គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នៅគ្រាដែលមានការឆ្លងជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងខ្លាំង នៅលើទ្វីបនេះ ។

ទិន្នន័យបានមកពីអង្គភាពស្ថិតិសហភាពអឺរ៉ុប បានបង្ហាញថា អត្រាមរណភាពកាលពី៦សប្តាហ៍ដំបូងក្នុងឆ្នាំ២០២០ គឺគិតជាមធ្យមទាបជាង ឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ប៉ុន្តែ បានចាប់ផ្តើមកើនឡើងក្នុងសប្តាហ៍ទី៩ និងសប្តាហ៍ទី១០ ដែលមានជាមធ្យមខ្ពស់ ចាប់ពីសប្តាហ៍ទី១១ឡើងទៅ ហើយឡើងខ្ពស់បំផុតនោះគឺនៅក្នុងសប្តាហ៍ទី១៤ (ថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា)ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៣៦.០០០នាក់ ។

អ្នកស្លាប់បន្ថែមទៀត បន្ទាប់ពីបានស្លាប់ភ្លាមៗ ហើយបន្តធ្លាក់ចុះក្រោមមធ្យមនៃរយៈពេល០៤ឆ្នាំមុននៅក្នុងសប្តាហ៍ទី២១ (ថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី២៤ ខែឧសភា) និងនៅរក្សាកម្រិតមធ្យមរហូតដល់ចុងខែមិថុនា ។ មានអ្នកស្លាប់ជាបន្តបន្ទាប់ទៀតចំនួន២.២០០នាក់ លើសពីកម្រិតមធ្យមនៅក្នុងសប្តាហ៍ទី២៥ ។

ចំនួនអ្នកស្លាប់ខ្ពស់បំផុតនៃអ្នកស្លាប់បន្ថែមទៀតក្នុងអំឡុងសប្តាហ៍ទី១០ដល់ទី២៦ (ថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា) គឺបានកត់ត្រា នៅក្នុងប្រទេសអេស្ប៉ាញ មានចំនួន៤៨.០០០នាក់ បន្ទាប់មកមាន អ៊ីតាលី ចំនួន៤៦.០០០នាក់ និងបារាំង ចំនួន៣០.០០០នាក់ ។ នៅក្នុងកម្រិតតំបន់ ការកើនឡើងខ្ពស់បំផុតនៃចំនួនអ្នកស្លាប់ត្រូវបានរកឃើញនៅក្រុង Bergamo ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី ដែលមានភាគរយខ្ពស់ដល់ទៅ៨៩៥ភាគរយ កើនឡើងខ្លាំងក្នុងសប្តាហ៍ទី១២ បន្ទាប់មកមាន ក្រុង Segovia នៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើង៦៣៤ភាគរយ នៅក្នុងសប្តាហ៍ ទី១៣ ។

នៅក្នុងប្រទេសដែលជាសមាជិកចំនួន២៦ដែលទិន្នន័យរកបាននោះ គឺមានប្រមាណ៩៦ភាគរយ ឬស្មើនឹង១៦១.០០០នាក់ នៃអ្នកស្លាប់ទាំងអស់បន្ថែមទៀតក្នុងកំណត់ត្រា គិតចាប់ពីខែមីនាដល់ខែមិថុនា មានពលរដ្ឋអាយុ៧០ឆ្នាំ និងលើសនេះ ។ ធៀបនឹងក្រុមអាយុនេះនាពេលបច្ចុប្បន្ន នៅត្រឹម៧៦ភាគរយនៃអ្នកស្លាប់ទំាងអស់ក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top