ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះទៅពិនិត្យ និងសួរសុខទុក្ខកងកម្លាំងសង្រ្គោះដែលបានប្រចាំការនៅគោលដៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការរងកងពល ក្រុមការងារសុខាភិបាល និងក្រុមសង្រ្គោះ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជំរុញឲ្យកងកម្លាំងសង្រ្គោះទាំងអស់ បន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋទាន់ពេលវេលា ដែលពួកគាត់ត្រូវការជួយដឹកជញ្ជូន។
កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បាន ប្រេីប្រាស់អូប័រចំនួន១០គ្រឿង និងមានកម្លាំងទ័ពរបស់កងពលមានចំនួនប្រមាណ១០០នាក់ ប្រចាំការចាំជួយពលរដ្ឋរងគ្រោះ។
ក្នុងនោះ ការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ គឺនៅតែបន្តសកម្មភាពដដែល។
សូមបញ្ជាក់ថា ខណ្ឌដង្កោបានទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លងអស់រយៈពេល១០ថ្ងៃមកហេីយ។ ក្នុងនោះដែរ កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានសហការជាមួយកម្លាំងចម្រុះដទៃទៀតផងដែរសម្រាប់ជួយពួកគាត់៕