Covid-19

ប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមាន អ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ

បង់ដារសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ គិតត្រឹមថ្ងៃសុក្រនេះ ដែលបន្សល់ទុកអ្នកឆ្លងជំងឺសរុបដែលមិនប្រែប្រួលចំនួន១៤៨នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយបន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដែលមានអ្នកជំងឺសរុបចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺចំនួន០២នាក់ត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយអ្នកដែលជាសះស្បើយត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ និងថ្ងៃទី២២ ខែតុលានេះ ។

ទន្ទឹមនឹងនេះដែរ បច្ចុប្បន្នមានពលរដ្ឋសរុបចំនួន២៨២នាក់ ដែលអ្នកទាំងអស់គ្នាបានវិលមកវិញដោយធ្វើដំណើរពីបរទេស ស្ថិតនៅក្នុងការតាមដាន នៅឯមជ្ឈមណ្ឌលត្រួតពិនិត្យ ដែលផ្តល់ដោយរដ្ឋាភិបាល ។

គួរបញ្ជាក់ថា មានអ្នកស្លាប់ចំនួន០៣នាក់ ដែលបានរាយការណ៍ពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសប្រ៊ុយនណេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top