ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយ រំលោភអធិបតេយ្យភាពជាតិ ឬបំបែកទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយនឹងអាចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ស៊ី ជីនពីងថា « យើងនឹងមិនដែលអង្គុយមើលអ្វីដែលខូចខាត ដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិរបស់យើងឡើយ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ឬកម្លាំងណាមួយ មករំលោភបំពាននិងបែងចែកទឹកដីដ៏ពិសិដ្ឋ នៃមាតុភូមិរបស់យើងនោះដែរ ។ នៅពេលដែលមានស្ថានភាពធ្ងន់ធ្ងរបែបនេះ កើតឡើងប្រជាជនចិនប្រាកដជានឹងឆ្លើយតបជាមួយនឹងការវាយដំយ៉ាងសាហាវ ទៅលើក្បាលរបស់ពួកគេវិញ៕
លោកស៊ីបានសង្កត់ធ្ងន់ថា ប្រទេសចិនមិនស្វែងរកនយោបាយអនុត្តរភាព ហើយពង្រីកនិងប្រឆាំងដាច់ខាតនូវគោលការណ៍អនុត្តរភាព និងនយោបាយអំណាច។
កាលពីថ្ងៃសុក្រលោកស៊ី ជិនពីង បានចូលរួមក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងដើម្បីរំលឹកខួបលើកទី ៧០ នៃក្រុមអ្នកស្ម័គ្រចិត្តប្រជាជនចិនដែលចូលរួមក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងសង្គ្រាមដើម្បីទប់ទល់នឹងការឈ្លានពានរបស់អាមេរិក និងមានជំនួយពីកូរ៉េ៕