ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុកម្ម នៅហុងកុង ប្រកាសគាំទ្រក្រុមបាតុករថៃ បណ្តេញនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ពីតំណែង

បរទេស៖ និស្សិតហុងកុងបានសន្យាគាំទ្រចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ បន្ទាប់ពីរលកបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យរញ្ជួយរដ្ឋធានីអស់រយៈពេលជាងមួយសប្តាហ៍មកនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករកំពុងស្វែងរកការបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំរដ្ឋប្រហារយោធា ដែលត្រូវបានតំឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ 

ពួកគេក៏កំពុងអំពាវនាវឱ្យមានការធ្វើវិសោធនកម្ម ធម្មនុញ្ញប្រជាធិបតេយ្យ និងកំណែទម្រង់រាជាធិបតេយ្យផងដែរ។ 

ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល កំពុងបង្កឱ្យមានការស្រែកតវ៉ានៅបរទេស។ កាលពីថ្ងៃច័ន្ទសកម្មជនហុងកុងបានប្រមូលផ្តុំគ្នា នៅឯស្ថានកុងស៊ុលថៃក្នុងទីក្រុង ដើម្បីបង្ហាញសាមគ្គីភាពជាមួយសមភាគី របស់ពួកគេនៅក្នុងប្រទេសថៃ។ 

និស្សិត Joshua Wong ជាមេដឹកនាំម្នាក់នៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងក៏ស្ថិតក្នុងចំណោមបាតុករផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top