ព័ត៌មានជាតិ

លោក ឡៅ ម៉ុងហៃ សំដែងកតញ្ញូ តាកតវេទិតា គុណូបការៈ សម្តេចព្រះរៀម បុប្ផាទេវី ចំពោះរបាំព្រះរាជទ្រព្យ ក្លាយជាតួអង្គអវតា

ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយ ក្នុងនាមតាមដាន បញ្ហាសង្គមបានសំដែង នូវកតញ្ញូតាកតវេទិតា ចំពោះគុណូបការៈ របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានចិត្តស៊ូប្តូរខ្លួន ចំពោះរបាំព្រះរាជទ្រព្យ រហូតបានក្លាយទៅជា តួអង្គអវតា តំណាងរបាំនេះ ។
នេះជាការលើកឡើង របស់លោកក្នុងហ្វេសប៊ុក នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកលើកឡើង ក្នុងហ្វេសប៊ុក នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា របាំព្រះរាជទ្រព្យមានលក្ខណៈពិសេសប្លែកដាច់ពីរបាំឯទៀត គឺត្រង់មានភាព សុភាពទន់ល្វន់រលូន ដែលមិនមែនគ្រាន់ តែជាលក្ខណៈអត្តសញ្ញាណ នៃសិល្បៈខ្មែរប៉ុណ្ណោះទេ តែក៏ជាចរិតលក្ខណៈខ្មែរមួយតាំងពីបូរាណមក ដែលមានរូបចម្លាក់ ទេពអប្សរសម័យអង្គរជានិមិត្តរួប ។

លោកថា រូបចម្លាក់តោ និងរូបចម្លាក់នាគសម័យអង្គរ អាចចាត់ទុកជានិមិត្តរូប នៃចរិតលក្ខណៈខ្មែរសម័យនោះដែរ គឺអំណាចខ្លាំងក្លា និងឫទ្ធតេជៈស្តេច ៕

To Top