ភ្នំពេញ៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលរាជរដ្ឋាភិបាលបានរៀបចំបញ្ជូនទៅរដ្ឋសភា ហើយអនុម័តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ខណៈព្រឹទ្ធសភាបានពិភាក្សាចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើនៅថ្ងៃទី២ វិច្ឆិកា ។
ច្បាប់ស្តីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមកម្ពុជា ដើម្បីធានាឲ្យមានសមធ៌ម និងសាមគ្គីធ៌ម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។
ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មាន១១ជំពូក និងចែកចេញជា១០៧មាត្រា ។ នេះបើតាមការផ្សព្វផ្សាយ របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនាថ្ងៃ១៩ វិច្ឆិកា៕