អ៊ីស្ដង់ប៊ុល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤ នាក់បានស្លាប់ និងជាង ៨០០ នាក់បានរងរបួសនៅក្នុងប្រទេសតួកគី បន្ទាប់ពីមានការរញ្ជួយដីដែលមានកម្លាំង ៧.០ រិចទ័របានវាយប្រហារ នៅឯឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស កាលពីថ្ងៃសុក្រ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ មនុស្សពីរនាក់បានស្លាប់ផងដែរបន្ទាប់ពីបានជាប់នៅក្រោម ជញ្ជាំងបាក់រលំនៅលើកោះសាមសាំ នៃប្រទេសក្រិក ដែលពួកគេទាំងពីរជាក្មេងជំទង់។
ការរញ្ជួយដីដ៏មានឥទ្ធិពលនៅសមុទ្រ Aegean បានបង្កជារលកយក្សស៊ូណាមិ បណ្តាលឱ្យតំបន់លំនៅដ្ឋាននៅតាម ឆ្នេរសមុទ្រមួយចំនួនត្រូវលិចលង់ដោយទឹកសមុទ្រ។
ប្រតិបត្ដិការជួយសង្គ្រោះបានបន្តនៅឯអាគារបាក់រលំចំនួន ១៧ កន្លែងនៅខេត្តឆ្នេរសមុទ្រ អាយរីរបស់ប្រទេសតួកគី ដោយប្រជាជនត្រូវបានភ័យខ្លាចថា នឹងត្រូវជាប់នៅក្រោមគំនរបាក់បែក។
គួរបញ្ជាក់ថា គ្រោះថ្នាក់រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ២ និង ៥១ នាទីរសៀល នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា