បរទេស៖ ប្រជាជនម៉ូស្លីមរាប់ពាន់នាក់ នៅតាមបណ្តាប្រទេសជុំវិញពិភពលោក បានធ្វើបាតុកម្មប្រឆាំងនឹងកំហឹងរបស់ពួកគេ ចំពោះប្រទេសបារាំងជុំវិញការស្អប់ខ្ពើមរបស់ខ្លួនចំពោះឥស្លាម។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា បាតុកម្មប្រឆាំងបារាំងបានផ្ទុះឡើងបន្ទាប់ពីការអធិស្ឋានថ្ងៃសុក្រ នៅប្រទេសប៉ាគីស្ថាន បង់ក្លាដែស លីបង់ និងប្រទេសដទៃទៀត។ ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យធ្វើពហិការលើផលិតផលបារាំង និងថែមទាំងបានថ្កោលទោសប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង ថែមទៀត។
លោក ម៉ាក្រុង បានក្លាយជាផ្ទាំងស៊ីបនៅក្នុងប្រទេសដែលមានប្រជាជនមូស្លីមជាច្រើន ដោយសារតែការអត្ថាធិប្បាយថ្មីៗរបស់លោកអំពីសាសនាអ៊ីស្លាម។ លោក ម៉ាក្រុង បានហៅសាសនាអ៊ីស្លាមថាជា“ វិបត្តិ” និងបានការពារសិទ្ធិរបស់ទស្សនាវដ្តីក្នុងការបោះពុម្ភគំនូរជីវចលដែលពណ៌នាអំពី Prophet Muhammad៕
ប្រែសម្រួលៈ ណៃ តុលា