បរទេស៖ សារព័ត៌មានបរទេសចេញផ្សាយ នៅថ្ងៃនេះបានសរសេរថានៅមុនការបោះឆ្នោតទៅរបស់អាមេរិក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអាមេរិក បានសារភាពថាខ្លួនពិតជាបានរឹបអូសបានមីស៊ីលជាច្រើនគ្រឿង របស់អ៊ីរ៉ង់ដែលកំពុងដឹកតាមនាវាឆ្ពោះទៅកាន់ប្រទេសយេមែន។
ក្នុងនោះផងក្រុងវ៉ាស៊ិនតោន ក៏បានបញ្ជាក់ដែរថាសូម្បីតែប្រេងរបស់អ៊ីរ៉ង់ ដែលបានដឹកទៅឲ្យវេណេស៊ុយអេឡាប្រមាណជា១,១លានបារ៉ែល ដែលខ្លួនបានរឹបអូសពីអ៊ីរ៉ង់នោះក៏ត្រូវបានលក់អស់ហើយដែរ គឺជាផ្នែកមួយនៃការបង្កើនសំពាធទៅលើក្រុងតេហរ៉ង់។
គួរឲ្យដឹងដែរថាសកម្មភាពចុងក្រោយ ប្រឆាំងនឹងអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីមន្រ្តីស៊ើបការណ៍អាមេរិកនៅដើមខែនេះបានចោទប្រកាន់ថាពួក Hacker ដែលមានប្រភពមកពីអ៊ីរ៉ង់បានព្យាយាមគំរាមកំហែង ដល់អ្នកបោះឆ្នោតអាមេរិកមួយចំនួនដោយផ្ញើអ៊ីមែលក្លែងក្លាយដែលត្រូវបានបង្កើតឡើង ឲ្យដូចជាសារដែលត្រូវបានផ្ញើរមកពីក្រុមគាំទ្រលោក Trump ដែលមានឈ្មោះថា Proud Boys ៕
ប្រែសម្រួល៖ស៊ុនលី