បរទេស:ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារទី១៩ ខែវិច្ឆិកានេះ បានសរសេរថាក្រុមគ្រួសារ ដែលកំពុងកើតទុក្ខនៅប្រទេសវៀតណាម ត្រូវបានផ្តល់ប្រាក់កម្ចី ដើម្បីរ៉ាប់រងថ្លៃដើម នៃការធ្វើដំណើរត្រឡប់មកវិញ នៃសាកសពទាំងអស់ ដែលស្ថិតនៅក្នុងឧប្បត្តិហេតុ ដឹកទំនិញននៅ Essexចក្រភពអង់គ្លេស ។
សាច់ញាតិ នៃគ្រួសារខ្លះបានប្រាប់BBC ថា ពួកគេត្រូវបានអាជ្ញាធរវៀតណាម ទៅទាក់ទងពួកគេ ដើម្បីបែបបទយល់ព្រមមួយចំនួន ហើយបញ្ជាក់រដ្ឋាភិបាល បានផ្តល់ឱ្យពួកគេនូវជម្រើសជាច្រើន ក្នុងការទទួលប្រាក់កម្ចីពីរដ្ឋាភិបាលឬប្រាក់សម្រាប់គ្រប់គ្រាន់លើការ ចំណាយទៅលើការធ្វើមាតុភូមិនិវត្តន៍ នៃសាកសពមនុស្សជាទីស្រលាញ់សព របស់ពួកគេពីអង់គ្លេស។
គួរបញ្ជាក់ឲ្យដឹងដែរថា អាជ្ញាធរបានរកឃើញ សាកសពជនជាតិវៀតណាមចំនួន ៣៩នាក់ នៅខាងក្នុងកុងតឺន័រមួយ ក្នុងទីប្រជុំជនGrays នៅក្នុងទីក្រុងEssex កាលពីខែមុនហើយអ្នកបើកបរឡាន ដឹកទំនិញចំនួន២នាក់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ហើយបុរសជាច្រើនទៀត បន្តបន្ទាប់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងករណីនេះផងដែរ៕
ប្រែសម្រួល:ស៊ុនលី