ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធី ជប់លៀងជូនគណៈប្រតិភូ អន្តរជាតិដែល មកចូលរួមកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ : នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជើញរៀបចំពិធី ជប់លៀងផ្លូវការជូនដល់គណៈប្រតិភូ អន្តរជាតិដែលបានអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលពិធីជប់លៀងផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។

ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មានជាតិ អន្តរជាតិ អ្នកសិល្បៈ និងស្ថាប័ននានា ជាច្រើនទៀត៕

To Top