ព័ត៌មានអន្តរជាតិ

ការិយាល័យ សិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ជំរុញអ៊ីរ៉ង់ឲ្យឈប់ប្រើ កងកម្លាំងសន្តិសុខ នៅកន្លែងតវ៉ា

បរទេស៖ ការិយាល័យសិទ្ធិមនុស្សអង្គកា សហប្រជាជាតិ បានបង្ហាញនូវក្តីព្រួយបារម្ភ យ៉ាងជ្រាល់ជ្រៅ ចំពោះការដែលកងកម្លាំង សន្តិសុខអ៊ីរ៉ង់ប្រើប្រាស់គ្រាប់ពិត ប្រឆាំងក្រុមបាតុករ និងជំរុញអាជ្ញាធរ ឲ្យឈប់ប្រើប្រាស់កងកម្លាំង បំបែកការតវ៉ា ដែលបានកើតឡើងដោយសារប្រេង ឡើងថ្លៃ។

លោក Rupert Colville ជាមន្ត្រីនាំពាក្យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក៏បានស្នើអាជ្ញាធរនៅអ៊ីរ៉ង់ឲ្យដំណើរការ ឡើងវិញ នូវសេវាកម្មអ៊ីនធឺណេតដែល កាត់ផ្តាច់ ចាប់តាំងពីថ្ងៃសៅរ៍ និងឲ្យរក្សាសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំគ្នាដោយ សន្តិវិធីរបស់ក្រុមបាតុករ។

មន្ត្រីនាំពាក្យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិរូបនេះ តាមសេចក្តីរាយការណ៍ បានប្រាប់សន្និសីទកាសែតមួយនៅទី ក្រុងហ្សឺណែវថា ការិយាល័យសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ មានរបាយការណ៍ ដែលថា មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត និងបន្ថែមថា ចំនួនការស្លាប់នោះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕ ប្រែសម្រួល៖ប៉ាង កុង

To Top