ព័ត៌មានជាតិ

សម្តេចតេជោ ៖ អង្គរក្សខ្មែរម្នាក់ការពារគណៈប្រតិភូ ហុងគ្រីបានឆ្លងកូវីដ១៩ (វីដេអូ)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថាព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានកងអង្គរក្សខ្មែរម្នាក់ ដែលមានអាយុ៣១ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ដែលបានការពារ គណៈប្រតិភូហុងគ្រី នាពេលកន្លងមកបានឆ្លងជំងឺកូវី១៩។

ក្រោយបាន ទទួលដំណឹងភ្លាម សម្តេចតេជោ បានប្រកាសជាសំឡេង ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ នជាប់ជានិច្ច។ ជាពិសេសអ្នកពាក់ព័ន្ ធត្រូវធ្វលចត្តាឡីស័ក ដោយខ្លួនឯង។

សម្តេចតេជោ ក៏បានឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ ធត្រូវគ្រប់គ្រងបុគ្គលិក ឲ្យបានម៉ត់ចត់ ក្នុងការធ្វើចត្តាឡីស័ក្ត បើមិនដូច្នេះ នឹងជួបហានិភ័យ ខ្ពស់បំផុត សម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

សម្តេចថា ក្នុងអំឡុងពេលនេះ ត្រូវរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតពីគ្នាឲ្យបានឆ្ងាយល្មម ជាពិសេសត្រូវពាក់ម៉ាស់ជានិច្ច។

សម្តេចនាយករដ្ឋមន្រ្តីបានចាត់ទុកបញ្ហានេះ ជាបញ្ហាធ្ងន់ធ្ងរមួយ សម្រាប់កម្ពុជា។ ចំពោះសម្តេចវិញ សម្តេចថាក៏ធ្វើចត្តាឡីស័ក្ត និងធ្វើតេស្ត យ៉ាងម៉ត់ចត់ផងដែរ មិនឲ្យមានការធ្វេសប្រហែសឡើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានអំពាវនាវក្រុមគ្រួសារដែលពាក់ព័ន្ធកុំធ្វើដំណើរចេញក្រៅផ្ទះ ដើម្បីជៀសវាងបញ្ហាណាមួយ។

សម្តេចតេជោបន្តថា ក្នុងករណីចាំបាច់ណាមួយ នឹងឲ្យអភិបាលរាជធានីភ្នំពេញ ជួលសណ្ឋាគារមួយ ដើម្បីដាក់អ្នក ដែលគ្មានលទ្ធភាព ធ្វើចត្តាឡីស័ក្ តដោយខ្លួនឯង ហើយការចំណាយទាំងអស់ ជាបន្ទុករបស់រដ្ឋ។

សម្តេចក៏បានឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិភាក្សាគ្នា លើចំណុចនេះដែរ៕

To Top