បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ទំហំនៃការនាំចេញរបស់ប្រទេសឡាវ ទៅកាន់ប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២០នេះមានចំនួនកើនឡើងជាធម្មតា ទោះបីជាកំពុងជួបប្រទះបញ្ហាកូវីដ១៩ក្តី។
កាលពីឆ្នាំ២០១៩ការនាំចេញរបស់ឡាវ ទៅកាន់វៀតណាមមានចំនួនប្រមាណជា៧៥៤,៤លានដុល្លារអាមេរិក ក្នុងពេល៩ខែដើមឆ្នាំខណៈដែលពេលវេលាដូចគ្នា នៅឆ្នាំ២០២០នេះ ឡាវទទួលបានប្រមាណជា៧៥៨លាន ដុល្លារអាមេរិកនេះបើយោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម របស់ប្រទេសឡាវ។
ទោះបីជាយ៉ាងណាក្តីក្រសួងក៏បានបញ្ជាក់ដែរថា ទំហំនៃការនាំចូលទំនិញពីវៀតណាមមកវិញមានការធ្លាក់ចុះពោលគឺ ៤៥៨លានដុល្លារកាលពី៩ខែឆ្នាំ២០១៩ប្រៀបធៀបនឹង៩ខែឆ្នាំ២០២០នេះ មានត្រឹមតែ៤១០លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី