បរទេស៖ ឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងសេអ៊ូលរបស់ទីក្រុងប៉េកាំង បាននិយាយប្រាប់ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសហប្រតិបត្តិការជាមួយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក និងបានត្រៀមខ្លួនធ្វើតួនាទីក្នុងការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េផងដែរ។
តាមសេចក្តីរាយការណ៍ លោក Xing Haiming ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងវេទិកាយេស៊ូដើម្បីសន្តិភាពនិងវិបុលភាពលើកទី១៥ថា ប្រទេសចិនកំពុងតែទន្ទឹងរង់ចាំធ្វើការងារជាមួយរដ្ឋបាលអាមេរិកថ្មី។
ក្នុងដំណើរឆ្លើយតបចំពោះ សំនួរស្តីពីគោលជហរចិន លើការបោះឆ្នោតជ្រើសប្រធានាធបិតីអាមេរិកនោះ លោក Xing Haiming បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរ មិនគួរធ្វើការប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមកទេ ប៉ុន្តែគួរធ្វើការងាររួមគ្នាសម្រាប់សង្គមមនុស្ស និងសម្រាប់ប្រជាជនរបស់ប្រទេសទាំងពីរ៕