ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបញ្ជូនក្រុមសមាជិកសភា ទៅអាមេរិក ក្រោយបរាជ័យកិច្ចចរចាចែករំលែកចំណាយយោធា

សេអ៊ូល៖ ក្រុមសមាជិកសភា នៃគណៈកម្មាធិការសភា របស់កូរ៉េខាងត្បូង ស្តីពីកិច្ចការបរទេសគ្រោង នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិកនៅដើមខែក្រោយ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីកិច្ចពិភាក្សា ស្តីពីការចែករំលែកតម្លៃការពារជាតិ រវាងប្រទេសសម្ព័ន្ធមិត្ត។

មន្ត្រីគណៈកម្មាធិការមួយរូបបានលើកឡើង ដោយមិនបញ្ជាក់លម្អិតថាតំណាងរាស្រ្ត យ៉ុង សាងហ៊ីន និងសមាជិកសភាដែលមិនបានបញ្ជាក់ច្បាស់ ពីគណបក្សនយោបាយ ដែលជាគូប្រជែងនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

មន្ត្រីរូបនោះបានបន្ថែមទៀតថា ពួកគេនឹងជួបជាមួយសមាជិកសភាសហរដ្ឋអាមេរិក មកពីព្រឹទ្ធសភា និងសភាតំណាងរាស្រ្តក៏ដូចជាអ្នកជំនាញនៃក្រុមអ្នកគិតឯកជនជាដេីម ក្រោយពីបរាជ័យកិច្ចចរចា ស្ដីពីការចំណាយលេីវិស័យការពារជាតិ៕

ដោយ ឈូក បូរ៉ា

To Top