សេអ៊ូល: កញ្ចប់ថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានស្នើសុំ ពីខាងភាគីអាមេរិក ដើម្បីចំណាយលើយោធា របស់ខ្លួន ដែលកំពុងមានវត្តមាន លើទឹកដីកូរ៉េខាងត្បូង នោះត្រូវបានរដ្ឋមន្ត្រីការពារបរទេសកូរ៉េ ចេញមកធ្វើការសេចក្តីថ្លែងការណ៍ ឆ្លើយតបមួយថា គឺជាទំហំលុយដ៏ច្រើនហួសហេតុ ហើយរដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា មិនអាចទទួលយក បាននោះឡើយ ។
តំណាងភាគីចរចា របស់អាមេរិកលោក James DeHart បាននិយាយថា ភាគីសហរដ្ឋអាមេរិក បានសម្រេចចិត្តកាត់បន្ថយកិច្ចប្រជុំដ៏ខ្លីមួយ ដែលមានរយៈពេលតិច ជាង២ម៉ោងទៅវិញ ក៏ពីព្រោះតែសំណើ របស់អាមេរិក ទៅកាន់ក្រុងសេអ៊ូល ហាក់មិនត្រូវបានឆ្លើយតប បានគ្រប់គ្រាន់ឡើយពាក់ព័ន្ធ ទៅនឹងបញ្ហា នៃការចែករំលែកបន្ទុកដោយស្មើភាពគ្នា នៃការចំណាយយោធាអាមេរិក លើទឹកដីកូរ៉េខាងត្បូងនោះ។
ក្នុងនោះផងដែរលោក Jeong Eun Bo អ្នកចរចាតំណាងឲ្យកូរ៉េខាងត្បូង ក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានផងដែរថា ប្រទេសទាំងពីរបានកំណត់ពេលវេលា នៃកិច្ចពិភាក្សាមួយផ្សេងទៀត របស់ពួកគេ ប៉ុន្តែមិនបានបញ្ជាក់ថា ពេលណានៅឡើយទេ ។
ទោះបីជាមកដល់ពេលនេះ ភាគីទាំងពីរ នៅតែមានទស្សនៈភាពខុសគ្នា អំពីចំនួនទឹកប្រាក់ដែលកូរ៉េខាងត្បូង គួរតែបង់ក៏ដោយក៏សម្ព័ន្ធមិត្ត មិនបានពិភាក្សា ពីលទ្ធភាព នៃការកាត់បន្ថយវត្តមានយោធា របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនោះទេ ដែលជាក់ស្តែងសហរដ្ឋអាមេរិក បានកំពុងដាក់ពង្រាយកងទ័ព របស់ខ្លួនប្រហែលជា២៨៥០០នាក់ នៅកូរ៉េខាងត្បូងជាពិសេស ដើម្បីរារាំងការឈ្លានពានពីកូរ៉េខាងជើង៕
ប្រែសម្រួល:ស៊ុនលី