នយោបាយ

លោក វ៉ា គឹមហុង ការពារសេចក្តីព្រាង ច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ក្នុងកិច្ចប្រជុំព្រឹទ្ធសភា

ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ព្រំដែនដឹកនាំគណៈប្រតិភូព្រំដែនការពារសេចក្តីព្រាង ច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀត- ណាម ក្រោមអធិបតីភាព សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ការបើកកិច្ចប្រជុំព្រឹទ្ធសភា ក្រោយរដ្ឋសភាបាន បើកសម័យប្រជុំលើ សេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

កម្ពុជានិងវៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនគោក ជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្ត៣នោះរួមមាន៖ ខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា- វៀតណាម មាន៣មាត្រា ត្រូវបានភាគីទាំងពីរទទួលបន្ទុកកិច្ចការព្រំដែន ចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅវៀតណាម។

គួរបញ្ជាក់ថា កម្ពុជា-វៀតណាម មាន ព្រំដែន គោក ប្រវែង ១២៧០គីឡូម៉ែត្រ ដោយ ភាគី ទាំងពីរ បាន ព្រមព្រៀង គ្នា សម្រេចកិច្ចការបោះបង្គោលព្រំដែន បានចំនួន៨៤%ហើយ៕

To Top