អត្ថបទ

ក្រុមហ៊ុន Smart Axiata ចេញផ្សាយ របាយការណ៍ និរន្តរភាព ឆ្នាំ២០១៩ របស់ខ្លួន បង្ហាញពីការប្តេជ្ញា ចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព នាពេលអនាគត​ សម្រាប់កម្ពុជា

ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំ ផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយ របាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់ និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities) ដែលបង្ហាញ ពីការចូលរួមចំណែក របស់ក្រុមហ៊ុន ទៅលើសេដ្ឋកិច្ចជាតិ កម្មវិធីអនុវត្តប្រកប ដោយនិរន្តរភាព និងកម្មវិធីទំនួលខុស ត្រូវសង្គម ដែលបានរួមចំណែក អភិវឌ្ឍសហគមន៍នៅទូទាំង ប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart បានចូលរួមចំណែក ជាទឹកប្រាក់ចំនួន ៤៥៩ លានដុល្លារ ដល់សេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជា (ស្មើ១,៧ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា) ដោយបានចូលរួមទ្រទ្រង់ ការងារដោយផ្ទាល់ និងដោយប្រយោល ចំនួន ៥ ម៉ឺនការងារ នៅទូទាំងខ្សែសង្វាក់ អាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុន បានបង់ពន្ធចំនួន ៩៤ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្ម ដោយការបង់ពន្ធនេះ តែឯងមានចំនួន ២,១% នៃចំណូលពន្ធ លើថវិកាជាតិសរុប។

តាមរយៈការចូលរួមចំណែក ដល់មូលនិធិកាតព្វកិច្ច សេវាសកលវិស័យ ទូរគមនាគមន៍ (USO) និង មូលនិធិក សាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (CBRD) ក្រុមហ៊ុន ក៏បានបង់ប្រាក់ទំហំ ៣ ភាគរយ នៃប្រាក់ចំណូលដុល របស់ខ្លួនរៀងរាល់ឆ្នាំ ដល់គម្រោងនានាជាច្រើន ដឹកនាំដោយរដ្ឋាភិបាល ដែលជំរុញហេដ្ឋារចនាសម្ព័ន្ធ អ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដែលនាំឲ្យក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថា ជា “អ្នកផ្ដល់វិភាគទានល្អបំផុត សម្រាប់មូលនិធិ CBRD” ក្នុងឆ្នាំ ២០១៩ ពីសំណាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ការគោរព តាមការប្តេជ្ញាចិត្ត របស់យើងចំពោះការអភិវឌ្ឍ ប្រទេសជាតិ តាមរយៈការបំពេញ កាតព្វកិច្ចពន្ធ និងកម្រៃនិយ័តកម្ម គឺជាចំនុចសំខាន់បំផុត នៃប្រតិបត្តិការអាជីវកម្ម របស់យើងខ្ញុំ។ កិច្ចការនិរន្តរភាព ដែលយើងខ្ញុំសម្រច បានកន្លងមក គឺបាននាំមកនូវ អត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់សហគមន៍នានា ក្នុងនោះរួមមាន ការគាំទ្រ ចំពោះអក្ខរកម្មឌីជីថល ការអប់រំឌីជីថល កីឡា និងការការពារបរិស្ថាន បានជួយបង្កើតនូវភាពរឹងមាំ និងផ្ដល់ឱកាសជាច្រើន ជូនដល់យុវជនជំនាន់ក្រោយ ដែលជាអ្នកeកំណត់អនាគត នៃព្រះរាជាណាចក្រកម្ពុជា។»

លោកបានបន្ថែមទៀតថា៖ «បន្ថែមលើប្រតិបត្តិការអាជីវកម្ម ប្រកបដោយនិរន្តរភាព របស់ក្រុមហ៊ុន យើងខ្ញុំនឹងខិតខំ ឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីជួយបង្កើត ប្រព័ន្ធអេកូឡូស៊ី បែបបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា តួយ៉ាងការត្រៀមខ្លួន ជាស្រេចក្នុងការ ដាក់ឲ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៥ (5G) របស់យើងខ្ញុំ។»

ក្នុងខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata បានធ្វើតេស្តសាកល្បង សេវាបច្ចេកវិទ្យា ជំនាន់ទី៥ (5G) ប្រកបដោយភាពជោគជ័យ ដែលនេះបង្ហាញ ពីភាពឈានមុខគេ របស់ក្រុមហ៊ុន ក្នុងវិស័យទូរគមនាគមន៍ ហើយក៏ជាក្រុមហ៊ុន ដំបូងគេបង្អស់នៅកម្ពុជា ដែលបានដាក់ដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ (4G) ក្នុងឆ្នាំ ២០១៤ និង 4G+ ក្នុងឆ្នាំ២០១៦ បន្ទាប់មក 4G+ HD Voice (VoLTE) ក្នុងឆ្នាំ ២០១៧ និង 4.5G ក្រោយមកទៀត ក្នុងឆ្នាំដដែល។

ក្នុងនាមជាអ្នក រួមចំណែកដ៏ធំបំផុតមួយ ដល់ការអភិវឌ្ឍន៏ សេដ្ឋកិច្ចជាតិ ក្រុមហ៊ុន Smart ក៏បានបំរុងថវិកា ច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូល ដលប្រចាំឆ្នាំ ដែលមានទឹកប្រាក់ ច្រើនជាង ៣ លានដុល្លារ សម្រាប់ដំណើរកម្មវិធី ទំនួលខុសត្រូវសង្គម ដូចជាកម្មវិធីគាំទ្រ និងអភិវឌ្ឍន៍ក្នុងវិស័យអប់រំ បរិស្ថាន កីឡាសហគមន៍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកម្មវិធីនានាជាច្រើន។

ដោយឡែក តាមរយៈមូលនិធិវិនិយោគលើអាជីវកម្ម បែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនបាននឹង កំពុងវិនិយោគថវិកាចំនួន ២ លានដុល្លារ លើអាជីវកម្មឌីជីថល ទើបបង្កើតថ្មី ចំនួន ៨ នៅកម្ពុជា ដែលបានបង្កើតការងារជាង ១.៤០០ កន្លែង និងបង្កើត បានប្រាក់ចំណូល សរុប ចំនួន ២,៧ លានដុល្លារ។ អាជីវកម្មទាំងនេះ ផ្ដោតសំខាន់ លើបច្ចេកវិទ្យាដូចជា IOT និង chatbots ដែលផ្ដល់ដំណោះស្រាយ ផ្នែកឌីជីថល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមកពីគ្រប់វិស័យ។

លើសពីនេះទៀតសោធ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Smart ក៏បានចាប់ដៃគូ ជាមួយក្រុមហ៊ុន Google និង GSMA ដែលជាសមាគម ពាណិជ្ជកម្មវិស័យ ទូរគមនាគមន៍សាកល ដើម្បីដាក់ឲ្យដំណើរការ សាកល្បងកម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាព លើប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សវិទ្យាល័យ ចំនួន ១.៥០០ នាក់ ក្នុងខេត្តចំនួនបី នៃប្រទេសកម្ពុជា។ កម្មវិធីសាកល្បងនេះ មានការគាំទ្រ ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានចំនួន អ្នកចូលមើលតាម អនឡាញចំនួន ២ លាន ៨សែន នាក់ តាមរយៈយុទ្ធនាការ វីដេអូអនឡាញ។ កម្មវិធីនេះក៏ទទួលបាន ពានរង្វាន់ពីស្ថាប័ន Asia Responsible Enterprise ក្នុងប្រភេទ “ផ្ដល់អំណាចសង្គម” កាលពីខែកញ្ញាឆ្នាំ ២០២០។

ក្នុងនោះផងដែរ ក្រុមហ៊ុន Smart ក៏បានបន្តដាក់ឲ្យដំណើរការ កម្មវិធីអប់រំ និងអភិវឌ្ឍន៍ដោយផ្តោតលើ ប្រព័ន្ធឌីជីថល ប្រកបដោយជោគជ័យ សម្រាប់ឆ្នាំ ២០១៩ រួមមានកម្មវិធី SmartStart និង កម្មវិធី SmartEdu ខណៈពេលយើងខ្ញុំក៏គាំទ្រដល់ កម្មវិធី hackathons នៅទូទាំងប្រទេសផងដែរ ដើម្បីធានាថាយុវជនកម្ពុជា អាចទទួលបានកម្មវិធីអប់រំ និងបណ្តុះ បណ្តាលបែបឌីជីថល ល្អបំផុតនៅកម្ពុជា។

ក្រៅតែអំពីចំនុចដែរបាន បរិយាយខាងលើ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមបរិច្ចាគថវិកា ចំនួន ២០ ម៉ឺនដុល្លារ ដើម្បីរៀបចំការប្រគំតន្ត្រី សប្បុរសធម៌ (Smile Charity Concert) សម្រាប់ជួយនិងគាំទ្រ ដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទី យ៉ាងសំខាន់ក្នុងការ ផ្តល់ការព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាទាំងអស់។

ក្នុងខែធ្នូ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមេ Axiata Group Berhad របស់ប្រទេសម៉ាឡេស៊ិ និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន ត្រូវបានផ្តល់កិត្តិយស យ៉ាងខ្ពង់ខ្ពស់បំផុត ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុន បានប្តេជ្ញាថា នឹងនៅតែបន្តតួនាទី របស់ខ្លួនក្នុងនាមជាដៃគូ អភិវឌ្ឍន៍ដ៏សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រេចនូវ គោលដៅរបស់ខ្លួន ក្នុងការជម្រុញការ អភិវឌ្ឍបែបឌីជីថល របស់ប្រទេសកម្ពុជា។

លោក ថូម៉ាស ហ៊ុន បានបន្ថែមទៀតថា៖ «បើទោះបីជាឆ្នាំ ២០២០ មានបញ្ហាប្រឈមធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកក្ដី ក្រុមហ៊ុន Smart Axiata នៅតែបន្តបង្កើត ផលវិជ្ជមានជាច្រើន ក្នុងពេលវេលាដ៏លំបាក និងមិនប្រាកដប្រជា នាពេលនេះ ធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចសង្គម អាចងើបឡើងវិញ ហើយយើងទាំងអស់គ្នាអាច ងើបឡើងឆ្ពោះទៅមុខ ជាមួយគ្នាទូទាំងប្រទេស»៕

To Top