ព័ត៌មានជាតិ

កងពលតូចលេខ៧០ ទទួលអាវរងា ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

តាកែវ៖ ពិធីប្រគល់ ទទួលអាវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ត្រូវបានធ្វេីឡេីងនៅថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី​ ខេត្តតាកែវ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០   ។

ពិធីចែកអាវរងាខាងលើនជ ត្រូវបានចែកជូនដល់​ អង្គភាពចំណុះ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​​ នឹងបណ្តាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែង ក្នុងពិធីចែកអាវរងា ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ នឹងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានា ជាពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះផងដែរ។ 

ក្នុងឱកាសជូនអំណោយនេះ លោកហ៊ុន ម៉ាណែត បាននាំមកនូវការនឹករលឹក ពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលា អំពីសុខទុក្ខរបស់បងប្អូន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើង បំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត៕

To Top