ព័ត៌មានអន្តរជាតិ

ហ្វីលីពីនទទួល បានឧទ្ធម្ភាគចក្រ S-70i ដំបូងរបស់ខ្លួន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាលហ្វីលីពីន បានរាយការណ៍ថា ឧទ្ធម្ភាគចក្រចំនួន៥គ្រឿងដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ Sikorsky S-70i ចំនួន១៦គ្រឿង ដែលរដ្ឋាភិបាលហ្វីលីពីនបញ្ជាទិញ បានបញ្ជូនមកដល់ទីក្រុងម៉ានីលហើយ។ 

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសហ្វីលីពីន លោក Delfin Lorenzana តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ចំណែកឧទ្ធម្ភាគចក្រទី៦មួយគ្រឿង ដែលដាក់មិនចុះលើយន្តហោះដឹកទំនិញ Antonov-124 ផលិតដោយរុស្ស៊ី និងដឹកតាមនាវាមកដល់នៅក្នុងខែធ្នូ។ 

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បាននិយាយថា ឧទ្ធម្ភាគចក្រទាំងនោះ គឺត្រូវបានផលិតនៅក្នុងប្រទេសប៉ូឡូញ ដោយក្រុមហ៊ុន PZL Mielec ស្ថិតក្រោមអាជ្ញាប័ណ្ណផ្តល់ឲ្យដោយក្រុមហ៊ុន Sikorsky USA ជាសាខាមួយរបស់ក្រុមហ៊ុន Lockheed Martin៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top