ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន រិះគន់ទៅលើរបាយការណ៍ របស់លោករដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក Pompeo ដែលគ្រោងនឹងបំពេញ ទស្សនកិច្ចនៅអ៊ីស្រាអ៊ែល

រ៉ាម៉ាឡាហ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិន បានចុះផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីប៉ាឡេស្ទីន បានរិះគន់ទៅលើរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Pompeo ដែលបានចេញរបាយការណ៍មួយស្តីពីការសម្រេចចិត្តនឹងបំពេញទស្សនកិច្ចមកកាន់លំនៅដ្ឋានរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank ការដង្ហោយហៅពីគម្រោងការបំពេញទស្សនកិច្ចនេះដែរជា “បញ្ហាប្រឈមមួយនឹងជះឥទ្ធិពលដល់អន្តរជាតិទាំងពួង” ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិលរបស់ប្រទេសប៉ាឡេស្ទីន លោក Hussein al-Sheikh នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការបំពេញទស្សកិច្ចនឹងធ្វើឲ្យមានភាពប្រឈមដល់មុខងារជាច្រើននៃរដ្ឋបាលទាំងអស់របស់សហរដ្ឋអាមេរិក ដែលសង្កត់ធ្ងន់ទៅលើការតាំងនៅដោយខុសច្បាប់ នៅក្នុងដែនដីដែលបានត្រួតត្រាដោយប៉ាឡេស្ទីន” ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានរាយការណ៍ព័ត៌មានដំបូងថា លោក Pompeo អាចនឹងទទួលយកការបំពេញទស្សនកិច្ចមួយនៅតំបន់លំនៅដ្ឋាន នៅឯតំបន់ដាំទំពាំងបាយជូ នៅក្នុងតំបន់ West Bank និងតំបន់ Golan Heights ក្នុងអំឡុងពេលបំពេញទស្សនកិច្ចមកកាន់អ៊ីស្រាអ៊ែល នៅសប្តាហ៍ក្រោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top