ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធរបាយការណ៍ អំពីការស្លាប់របស់មេដឹកនាំ អាល់កៃដា ម្នាក់ក្នងប្រទេស របស់ខ្លួន

បរទេស៖ នៅថ្ងៃសៅរ៍នេះក្រសួងការបរទេស អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលធ្លាប់បានចេញផ្សាយ អំពីការធ្វើឃាតមេដឹកនាំអាល់កៃដាម្នាក់ នៅក្នុងរដ្ឋធានីរបស់ខ្លួន។

កន្លងមកកាលពីថ្ងៃសុក្រម្សិលមិញ កាសែតញូវយ៉កថែមស៍ បានរាយការណ៍ថាមេបញ្ជាការទី ២ របស់អាល់កៃដាត្រូវបានសម្លាប់ ដោយក្រុមប្រតិបត្តិអ៊ីស្រាអែលនៅតេហេរ៉ង់កាលពីខែសីហា។

ជាការឆ្លើយតបអ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថារឿងរ៉ាវ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាសេណារីយ៉ូនិងការប្រឌិតព័ត៌មានបង្កើតឡើង ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top