ព័ត៌មានជាតិ

កូវីដ-១៩៖ ថ្នាក់ដឹកនាំ ប.ស.ស. បន្តលើកទឹកចិត្ត ឲ្យមន្ត្រីក្រោមឱវាទ ខិតខំបំពេញភារកិច្ច ជាមួយនឹងវិធាន របស់ក្រសួងសុខាភិបាល ដោយស្មារតី ទទួលខុសត្រូវ

បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយមនៅលើពិភពលោក មិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជា យើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម កាន់តែបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀត ទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ។

ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាត ស្ទើតែពេញមួយឆ្នាំទៅហើយ នៅលើប្រទេសទាំងឡាយ ក្នុងពិភពលោក រហូតមកដល់ខែវិ ច្ឆិកា ចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាល ទាំងស្រុងនៅឡើយ ។  

លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការ យកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹក ដល់មន្ត្រីបុគ្គលិក ក្នុងស្ថាបន័របស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធាន សុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតប្រកបដោយ ស្មារតីទទួលខុសត្រូវ ។

ប.ស.ស. ជាស្ថាប័នមួយ ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ច ជាប្រតិបត្តិករណ៍តែមួយគត់ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រពន្ធ័ ។

បើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលា កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀល ហើយរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនស្ត្រី សម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។

បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែក ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាពពបំផុត ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តែងតែគិតគួរ និងយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕

To Top