អត្ថបទ

អ៊ីយ៉ាស់…! ស្មាតហ្វូន Samsung Galaxy ស៊េរី A ឆ្នាំ 2020 លក់ដាច់ខ្លាំងលើសលុបហើយ មានប្រូម៉ូសិនថែមជូន បាស ប៊្លូធូ Borofone មានគុណភាពខ្ពស់ 1 គ្រឿង ទៀត…!! រីករាយគ្មានដែនកំណត់ជាមួយប្រូម៉ូសិនពី សាមសុង…!!!

(ភ្នំពេញ) ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែរីករាយ…! កាន់តែមានមោទនភាព…! ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A របស់ខ្លួនក្នុងឆ្នាំ 2020 មក យើងសង្កេតឃើញថា Galaxy A31, A21s, A11 និង A01 Core ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាទទួលបានការគាំទ្រច្រើន និងលក់ដាច់ខ្លាំងបំផុតនឹកស្មានពុំដល់!

ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ… ក្រុមហ៊ុនក៏មានផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនចុងឆ្នាំយ៉ាងអស្ចារ្យ ជូនអតិថិជនទាំងអស់ផងដែរ! រាល់ការទិញ Galaxy A31, A21s, A11 និង A01 Core ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូន បាសប៊្លូធូម៉ូឌែល Borofone ដែលមានគុណភាពខ្ពស់…ឮបុកខ្លាំង សំឡេងច្បាស់ល្អ និងស្រស់ស្អាត 1 គ្រឿង ភ្លាមៗតែម្តង…!!

សូមបញ្ជាក់ផងដែរថា Galaxy A31, A21s, A11 និង A01 Core ស៊េរីឆ្នាំ 2020 ទាំងនេះគឺសុទ្ធសឹងជា ប្រភេទស្មាតហ្វូនដែលអាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់បំផុត! ដូច្នេះសម្រាប់អតិថិជនទាំងអស់ដែលត្រូវការស្មាតហ្វូន ដែលមានតម្លៃសមរម្យ ហើយមានគុណភាពល្អ និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ…សូមកុំភ្លេចជ្រើសរើសយកស្មាតហ្វូនស៊េរី A ចុះ ពិតជាមិនខកបំណងឡើយ…!!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះគឺសម្រាប់ តែការទិញ Galaxy ស៊េរី A ឆ្នាំ 2020 ដែលមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទ ខាងលើនេះតែប៉ុណ្ណោះ…!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញ មកទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប
សាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង មកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

To Top