អត្ថបទ

លក់ខ្លួនឯង​ ហូបខ្លួនឯងមិនដែលត្រូវ ដល់ទៅទិញពីផ្ទះគេម្តង ត្រូវ៤០លានពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ

ត្បូងឃ្មុំ៖ លោក ម៉ូត ឯល ប្រកបរបរជាអ្នកលក់ ឥវ៉ាន់ចាប់ហួយនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ មានសំណាងឈ្នះរង្វាន់ ទឹកប្រាក់សុទ្ធ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

លោកថា៖ «ខ្ញុំផឹកសឹងរាល់ថ្ងៃ ព្រោះខ្ញុំក៏លក់វើក WURKZ ដែរ ប៉ុន្តែ​មិន​ដែល​ត្រូវ។ ដល់ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំក៏ដើរទៅទិញវើកពីផ្ទះអ្នកជិតខាង ព្រោះនៅផ្ទះខ្ញុំលក់អស់ទៅ មិន​ទាន់​បាន​ទិញ​ដាក់​ថែម។ ដល់តែគាស់ឆាច់ឃើញគេដាក់លេខ៤។ ហេតុតែអរគិតថាឈ្នះរង្វាន់ហើយ ខ្ញុំស្រែកហៅគេឯងថាខ្ញុំត្រូវ៤លាន។ ដល់ឱ្យគេឯងជួយមើល គេប្រាប់ថាមិនមែន៤លានទេ គឺ​​៤០លាន ខ្ញុំកាន់តែអរឡើងញ័រដៃញ័រជើងអស់»។

អាជីវករ​រូប​នេះ​បន្ថែម​ថា៖ «មួយជីវិតខ្ញុំហើយ មិនដែលកាន់លុយដល់៤០លានទេ។ ទឹកប្រាក់នេះ ខ្ញុំនឹងយកទៅទិញអីវ៉ាន់ដាក់លក់បន្ថែម​ខ្លះ​ និងទុកខ្លះ​សម្រាប់​យកមកជួសជុលដំបូលផ្ទះដែលតែងតែលេចពេលភ្លៀងម្តងៗ»៕

To Top
×