អត្ថបទ

ពិតជាមិនធម្មតា…អស្ចារ្យលើសពីការស្មាន!! Samsung Galaxy A20s & Galaxy A30s ធ្វើឱ្យរង្គើទីផ្សារពិភពស្មាតហ្វូន!!

ភ្នំពេញ៖ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ អតិថិជនស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាចាំនៅឡើយនូវលក្ខណៈពិសេសៗនៃស្មាតហ្វូនត្រកូល A លំដាប់មធ្យម Samsung Galaxy A20 & Galaxy A30 ដែលទើបនឹងចេញកាលពីប៉ុន្មាន ខែចុងក្រោយនេះ! ឥឡូវនេះភាពលេចធ្លោជាងមុន…កាន់តែអស្ចារ្យជាងមុន និងរឹតតែស័ក្តិសមបំផុតសម្រាប់ ការកម្សាន្តនានា ការថតរូប ឬ LIVE វីដេអូ ដែលអ្នកគាំទ្រផលិតផលស្មាតហ្វូនទាំងអស់ ត្រូវការបានបង្ហាញខ្លួននៅលើ Galaxy A20s & Galaxy A30s បន្ថែមទៀត! ប្រាកដជាភ្ញាក់ផ្អើល ហើយមែនទេ?

នៅមានរឿងដែលគួរឱ្យផ្ញាក់ផ្អើល ជាងនេះទៀត! ស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Galaxy A20s & Galaxy A30s ទាំង ២ ម៉ូឌែលនេះមាន គុណភាពល្អ, មានកាមេរ៉ាច្បាស់, អេក្រង់ធំ, កម្លាំងថ្មខ្លាំង, មានពណ៌ស្រស់ស្អាត ទាក់ទាញ, ទំហំផ្ទុកធំ ជាពិសេសមានតម្លៃសមរម្យបំផុតទៀត! ពិតជាល្អកប់ខ្លាំងណាស់…! មិនដឹងនិយាយថាម៉េច…ហើយក៏កោតសរសើរដល់ ក្រុមហ៊ុន សាមសុង ដែលផ្តល់ជូននូវជម្រើសស្មាតហ្វូន ដ៏ល្អឥតខ្ចោះបែបនេះសម្រាប់ទីផ្សារ ក្នុងប្រទេសកម្ពុជាផងដែរ!

អ៊ីចឹងកុំឱ្យអតិថិជនទាំងអស់ទន្ទឹងរង់ចាំយូរសូមមកមើល ចំណុចពិសេសៗលម្អិតដែលអាចឆក់យកបេះដូងអតិថជន ទាំងអស់នៅពេលនេះជាមួយគ្នា៖

  • Samsung Galaxy A20s:
  • កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP
  • កាមេរ៉ាមុខ៖ 8 MP (F2.0)
  • អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,
  • ល្បឿដំណើរការ៖ Octa 1.8 GHz
  • មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB
  • ថាមពលថ្ម៖ 4,000 mAh
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ!
  • ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង
  • តម្លៃ៖ 179 ដុល្លារ ប៉ុណ្ណោះ!!

  • Samsung Galaxy A30s:
  • កាមេរ៉ាក្រោយមាន 3៖ 25 MP (F1.7) + 5 MP + 8 MP
  • កាមេរ៉ាមុខ៖ 16 MP (F2.0)
  • អេក្រង់៖ 6.4 អ៊ីញ, HD+, sAMOLED Infinity-V ផ្តល់ពណ៌ និងពន្លឺដិតច្បាស់ល្អឥតខ្ចោះ!!
  • ល្បឿដំណើរការ៖ Exynos 7904
  • មេម៉ូរី / ផ្ទុក៖ RAM 4 GB, ROM 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) អាចផ្ទុកឯកសារ រូបថត វីដេអូបានតាមចិត្ត!!
  • ថាមពលថ្ម៖ 4,000 mAh (Typical) អាចនៅស៊ូជាមួយលោកអ្នកបានពេញ មួយថ្ងៃជាមួយនឹងការប្រើប្រាស់ទូទៅ!!
  • ជម្រើស ៣ ពណ៌៖ ពណ៌ ស បៃតង និងខ្មៅ
  • តម្លៃ៖ 249 ដុល្លារ ប៉ុណ្ណោះ!!
  • បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ ដើម្បីដោះសោរ (Fingerprint on screen) មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មាន នោះទេ!!

គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy A20s & Galaxy A30s នៅមានលក្ខណៈអស្ចារ្យ និងមុខងារពិសេសៗជាច្រើនទៀត ដែលអាចធ្វើឱ្យលោកអ្នករឹតតែពេញចិត្តបន្ថែមទៀត! ដូច្នេះសម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញ មកសាកសួរ ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរស័ព្ទ៖ 1800 203 232!!

To Top