អត្ថបទ

បែកធ្លាយសំបកកេស និង កំប៉ុងថ្មី​ ភេសជ្ជៈប៉ូវកម្លាំង WURKZ មានរូបកីឡាករបាល់ទាត់ Manchester City

ភ្នំពេញ៖ ថ្មីៗនេះ សំបកកេស និងកំប៉ុងថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រូវបានគេសង្កេតឃើញថា មានរូបកីឡាករក្រុមបាល់ទាត់ Manchester City ដែលរូបភាពទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រក្រុមបាល់ទាត់ ជើងឯក២រដូវកាល ចុងក្រោយជាប់ៗគ្នានេះ ងឿងឆ្ងល់ថា តើហេតុអ្វីបានជាភេសជ្ជៈ ប៉ូវកម្លាំងអាចប្រើរូបភាពទាំងនេះ បោះពុម្ភជាប់លើកំប៉ុង និងសំបកកេសគេបាន។

រូបកីឡាករដែលគេប្រទះឃើញមាន ៣រូប ក្នុងនោះរួមមាន Gabrial Jesus និង Rahim Sterling ដែលជាខ្សែរប្រយុទ្ធ និង Riyad Mahrez ដែលជាខ្សែបម្រើប្រយុទ្ធ របស់ក្រុម Manchester City។

ក្រុមអ្នកយកព័ត៌មានយើងនៅមិនទាន់ទទួលបាន ការស្រាយជាផ្លូវការ ពីក្រុមហ៊ុនផលិតភេសជ្ជៈវើក WURKZ នៅឡើយនោះទេ តែយើងទទួលបានរូបភាពសំបក និងកំប៉ុងហើយពីអ្នក ចែកចាយបន្តភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ Manchester City ត្រូវបានសាធារណៈជន ដឹងយ៉ាងច្បាស់ថា ជាដៃគូសហការតែមួយគត់ ជាមួយស្រាបៀរកម្ពុជា ដូច្នេះហើយទើបវាក្លាយទៅជា ចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាព ក្រុមកីឡាករ Manchester City ជាមួយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នាពេលថ្មីៗនេះ៕



To Top
×