អត្ថបទ

ក្រុមហ៊ុន អ័រគីដេវីឡា ចែកអំបុកឲ្យអតិថិជន ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទទួលទានអំបុក ក្រុមហ៊ុន អ័រគីដេវីឡា បានប្រកាសចែកចាយអំបុក ឲ្យអតិថិជនខ្លួនដោយមិនគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។


ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងសម្រាប់ពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលបានប្រកាស ឲ្យចូលរួមយុទ្ធនាការហូបអំបុកទាំងអស់គ្នា ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីអុំទូក អក អំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃ១០-១២ វិច្ឆិកា ។


សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានបង្កើតពាក្យស្លោកមួយថ្មីថា “អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ” ក្រោយពី លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានកំណត់យកថ្ងៃ៩វិច្ឆិកា វិលចូលស្រុកវិញ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕



To Top