អត្ថបទពាណិជ្ជកម្ម

ជួបជាមួយកំពូលតារាល្បីៗ ក្នុងកម្មវិធីបុណ្យអុំទូក របស់ស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ



ភ្នំពេញ៖នៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំ កម្មវិធីពិសេសមួយ ដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ។

កម្មវិធីពិសេសនេះនឹងផ្សាយ ផ្ទាល់ លើទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/ ចាប់ពីម៉ោង ៧យប់តទៅ ដោយមានការចូលរួមសម្តែង កម្សាន្តសប្បាយរីករាយពី តារាចម្រៀងល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាជាច្រើន រូបដូចជា លោក ខេមរៈសេរីមន្ត លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក Step លោក ដួង វីរៈសិទ្ធិ កញ្ញា វីឌីណែត អ្នកនាង សុគន្ធនីសា លោក នីកូ កញ្ញា សួស វីសា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុខ ស្រីនាង តារាចម្រៀង K-POP លោក BOBO កញ្ញាMINA ជាពិសេសជួបជាមួយ នឹងតារាចម្រៀងល្បីប្រចាំប្រទេស កូរ៉េជាច្រើនរូបដូចជាកញ្ញា MISO ក្រុមតារាចម្រៀងស្រី Rose Finger និងក្រុមតារាចម្រៀងប្រុស Alpha Bat និងតារាល្បីៗ ជាច្រើនរូបទៀត។

មកទទួលយកភាពសប្បាយ រីករាយជាមួយស្រាបៀរអាន់ឆ័រ នៅកោះពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ជួបផ្ទាល់ជាមួយនឹង តារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជា ច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេស របស់ស្រាបៀរអាន់ឆ័រ។

សូមចូលរួមទស្សនា និងកម្សាន្តសប្បាយ ទាំងអស់គ្នា!!!

ពិសាដោយការ ទទួលខុសត្រូវ!!!



To Top