អត្ថបទ

MSI ដាក់តាំងបង្ហាញ Content Creation Laptop បំពាក់ CPU ជំនាន់ទី១០ ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុន MSIបានធ្វើពិធីដាក់តាំងបង្ហាញ Content Creation Laptop បំពាក់ CPU ជំនាន់ទី១០ ដំបូងគេនៅកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាមិត្តយុវវ័យ ដែលនិយមចូលចិត្តប្រើប្រាស់ នូវប្រភេទកុំព្យូទ័រដ៏ទំនើបបែបនេះ។

ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលឈានមុខគេ នៃឧស្សាហកម្មកុំព្យូទ័រយួរដៃជាថ្មីម្តងទៀត ក្រុមហ៊ុនមានចក្ខុវិស័យរបស់ខ្លួន នៅលើឧស្សាហកម្ម សិល្បៈនៃការរចនា និង ការបង្តើតអ្វីថ្មី ដោយទីផ្សារមានការកើនឡើង ហើយទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អតិថិជន។ហើយ ចំពោះផលិតផល ដែលមានសមត្ថភាពខ្ពស់ MSI នេះមានភាពខុសគ្នា ពីដៃគូប្រកួតប្រជែង ដោយ MSI បានផលិតកុំព្យូទ័រយួរដៃ សម្រាប់អ្នកច្នៃប្រឌិត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆកា ឆ្នាំ២០១៩ ក្រុមហ៊ុន MSI បានដាក់តាំងបង្ហាញ នូវផលិតផលថ្មីចុងក្រោយ និងដំបូងគេបង្អស់នៅកម្ពុជា នៅហាងកាហ្វេ Ya Kun Kaya Toast នោះគឺកុំព្យូទ័រយួរដៃសម្រាប់ អ្នករចនាក្រហ្វិច អ្នកច្នៃប្រឌិត អ្នករចនារូបភាព អ្នកកាត់តវីដេអូ និង អ្នកធ្វើការងារការិយាល័យទូទៅផងដែរ។

ក្នុងនោះរួមមាន៖ ម៉ូដែល MSI Modern 14, Prestige 14, Prestige 15 បំពាក់មកជាមួយ CPU ជំនាន់ទី១០(10th Gen. Intel® Core™ i7 processor) វាមានសម្ថភាពខ្ពស់ និងមានលក្ខណះពិសេសជាច្រើនទៀតមានដូចជា៖ មានរាងស្អាត ការរចនាមានលក្ខណៈទាក់ទាញ មានកម្រាស់ស្តើងត្រឹមតែ 16mm ទំងន់ 1.6kg សម្រាប់ Prestige 15 និង 1.29kg សម្រាប់ Prestige 14 និង 1.19kg សម្រាប់ Modern 14 ថ្មរបស់វាអាចប្រើបានចន្លោះពី ១០ម៉ោងសម្រាប់ Modern 14 និង Prestige 14 ហើយរហូតដល់ ១៦ម៉ោង សម្រាប់ម៉ូដែល Prestige 15 វាក៏បំពាក់នូវ បច្ចេកវិទ្យា True Color Technology ផ្តល់នូវពណ៌កាន់តែច្បាស់, Cooler Boost 3 ជួយសំរួលប្រព័ន្ធកម្តៅរបស់កុំព្យូទ័រ អោយនៅតែត្រជាក់ ក្នុងករណីដែលយើង ប្រើសប្រាស់យូរ, WiFi 6 ជាបច្ចេកវិទ្យាចុងក្រោយ ដែលលឿនជាងមុនបីដង, FingerPrint សម្រាប់សុត្ថភាពឯកសារ , Creator Center និង Creator Mode ជា Software មួយដែលបង្កើតឡើងដោយក្រុមហ៊ុន MSI ដើម្បីជួយសម្រួលដល់ការងាររបស់ អ្នករចនាក្រាហ្វិច និងអ្នកឆ្នៃប្រឌិតដែលប្រើប្រាស់កម្មវិធីដូចជា Photoshop, Premiere Pro, Illustrator, Lightroom ជាដើម។

MSI Content Creator Laptop សាកសមបំផុតសម្រាប់ អ្នករចនាក្រាហ្វិច រូបភាព កាត់តវីដេអូ និង អ្នកធ្វើការទូទៅដែលត្រូវការកុំព្យូទ័រយួរដៃ ដែលមានរូបរាងស្អាតទាក់ទាញ ស្រាល ស្តើង ពណ៌ច្បាស់ និងថ្មកាន់បានយូរ ដែលផ្តល់ភាពងាយស្រួល ក្នុងការយកតាមខ្លួន បានគ្រប់ទីកន្លែង និងអាចធ្វើការងារបានពេញមួយថ្ងៃ ដោយគ្មានការបារម្ភឡើយ៕ដោយ៖ធី លីថូ

To Top