អត្ថបទ

អំណោយទឹកបរិសុទ្ធកម្ពុជា ៣ម៉ឺនកេស ធ្វើឱ្យកីឡាករអុំទូក​​ ញញឹមត្រេកអរមិនស្ទើរ មុនថ្ងៃប្រកួតផ្លូវការមកដល់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ វិច្ឆិការនេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានធ្វើការចែកជូនអំណោយ ទឹកបរិសុទ្ធកម្ពុជា ដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុង ដែលត្រៀមខ្លួនប្រកួតផ្លូវការ នៅរាជធានីភ្នំពេញ។

បើតាមលោកម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានថ្លែងថា៖ « ដោយសាមើលឃើញពីតម្រូវការ និងកង្វះខាតទឹកពិសារ ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ រយៈពេល៣ថ្ងៃ របស់បងប្អូនកីឡាករ ដូច្នេះក្រុមហ៊ុន បានសម្រេចចិត្ត ដើម្បីដោះស្រាយបញ្ហាមួយផ្នែក និងដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ អុំទូកគ្រប់ខេត្តក្រុងទាំងអស់ ក្រុមហ៊ុនបានចែកទឹកបរិសុទ្ធកម្ពុជា ក្នុងមួយទូកចំនួន ៥០ ទៅ ១០០ កេស បន្ថែមលើនេះ យើងបានប្រគល់អាវយឺត ជិត១ម៉ឺនអាវ ដល់ពួកគាត់ផងដែរ»។

លោក ញឹម សម្បត្តិ តំណាងក្រុមកីឡាករទូកងមួយ ក្រុមមកពីខេត្តកំពង់ចាមបានឱ្យដឹងថា « ខ្ញុំពិតជាសប្បាយចិត្ត និងក៏សូមអរគុណ ដល់ក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជា ដែលបានឧបត្ថម្ភទឹកជាច្រើនកេស ដល់ពួកខ្ញុំ ព្រោះកំពុងតែជួបការខ្វះខាត គ្រឿងហូបចុក និង អាវសម្រាប់កីឡាករ។

គួរបញ្ជាក់ថា ការប្រគល់អំណោយនេះធ្វើឡើង នៅទីលានវិមានអារហារ ជ្រោយចង្វារ ត្រើយខាងកើតស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ហើយការប្រគល់នេះនឹងបន្តធ្វើឡើង រហូតដល់ម៉ោង ៤:៣០ ល្ងាចថ្ងៃដដែលផងដែរ។ ដូច្នេះសម្រាប់តំណាងទូកង ដែលមិនទាន់បានទទួលអំណោយនេះ សូមអញ្ជើញមកទីតាំងប្រគល់អំណោយ ដូចបានជម្រាបជូនខាងលើ ឱ្យបានមុនម៉ោងកំណត់ ព្រមទាំងភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ ប្រធានដឹកនាំ និង ក្រុមទូក ច្បាប់ចម្លងមួយសន្លឹក លិខិតស្នើសុំប្រកួតអុំទូក នៅថ្ងៃទី ១០- ១២ វិច្ឆិការមួយសន្លឹក។

ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ៖ 067 447 700 ឬ 093 901 919 ៕



To Top