អត្ថបទពាណិជ្ជកម្ម

បុគ្គលិកស្ម័គ្រចិត្ត ក្រុមហ៊ុនសាមសុងកម្ពុជា បន្តយុទ្ធនាការ សប្បុរសធម៌ ក្រោមប្រធានបទ “ទឹកស្អាតដើម្បីអនាគត យើងទាំងអស់គ្នា”

ភ្នំពេញ៖ រយៈពេល ៤ ឆ្នាំជាប់ៗគ្នាហើយដែលកម្មវិធី“ Samsung Employee Volunteer” បានបង្កើតឡើងហើយឆ្នាំនេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ក្រុមហ៊ុន សាមសុងប្រចាំ ប្រទេសកម្ពុជា បានបន្តធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ដល់ សុខភាពសិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សីដែល ស្ថិតក្នុងក្រុងតាខ្មៅ ប្រមាណជាង ១០០០ នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទាន បានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សីដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើស សាលាលោកស្រីសម្រាប់ កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០១៩ នេះ!

លោកស្រីថ្លែងបន្តថា “យើងពិតជារំភើបក្រៃលែង ពេលដែលឭដំណឹងថា សាលារបស់យើងនឹងទទួលបាន ”ប្រព័ន្ធ ម្រោះទឹកស្អាតបែបជីវខ្សាច់។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្ស របស់យើងក្នុងការទទួលបាន សុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលា ក៏ដោយ”។

គួរបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន ៤០០ ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នង ក្នុងកិច្ចសហការលើកកម្ពស់ ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរ ពីគណៈគ្រប់គ្រង សាលាបឋមសិក្សាព្រែកឬស្សី ផងដែរ។

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន ថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោក ក្នុងការធ្វើឱ្យ ជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើង តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យ ជាច្រើន។ អ្វីដែលកាន់តែពិសេស បំផុតនោះក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុន ដែលឈានមុខគេបំផុតក្នុងពិភពលោកតែមួយគត់ ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាព ក្នុងការរស់នៅ ជូនដល់យើងទាំងអស់គ្នា”។

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនង ទៅនឹងជីវិតរស់ នៅរបស់ប្រជាជន ហើយបុគ្គលិកយើង ក៏បានផ្សាភ្ជាប់ទំនាក់ទំនង យ៉ាងស្អិតរមួតជាមួយ សកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ។ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះ នឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយនឹងចក្ខុវិស័យបែបនេះយើងតែងតែ សួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាចធ្វើអ្វីបានដើម្បីជម្រុញ លើកទឹកចិត្តពួកគាត់ និងឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភពលោក ដែលពួកគេកំពុងរស់នៅនេះ?

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយ ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់ សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា “នាងខ្ញុំពិតជារីករាយក្រៃលែងដែល បានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជា ផ្តល់នូវភាពរំភើបរីករាយ ដល់នាងខ្ញុំដែលបានមកចូលរួម និងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាព ក្នុងការធ្វើជា តារាតំណាងឲ្យសាមសុង។”

គួរបញ្ជាក់ផងដែរថាកម្មវិធី“ Samsung Employee Volunteer” គឺជាសកម្មភាពស្ម័គ្រចិត្តជា សកលមួយប្រចាំឆ្នាំ​របស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន ៥០ នាក់ មកពីសាមសុងប្រចាំ ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជា មួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា។

ថ្ងៃដែលពោរពេញទៅដោយ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្ត របស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយ ដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕

To Top