អត្ថបទ

វត្តមានកញ្ញា ទេព បូព្រឹក្សលើឆាកតន្រ្តីស្រាបៀរកម្ពុជា មុខសាលមហោស្រព កោះពេជ្រ កាលពី យប់ម៉ិញ ធ្វើឱ្យ កក្រើកមិនធម្មតាទេ

ភ្នំពេញ៖ វត្តមានតារាចម្រៀង ទេព បូព្រឹក្ស កាលពីរាត្រីថ្ងៃទី១០ លើឆាកប្រគំតន្ត្រីស្រាបៀរកម្ពុជា សហការជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន បានបង្កើតបរិយាកាសសប្បាយខ្លាំង និង សម្លេងហ៊ោកញ្ជ្រៀវយ៉ាង សម្បើមតែម្តងពីអ្នកគាំទ្រ។

លោកម៉ៃឃើល សុវណ្ណតំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាបានបញ្ជាក់ឱ្យដឹងថា« ក្រុមហ៊ុនបានអញ្ជើញតារាចម្រៀង កំពូល ប្រចាំប្រទេសកម្ពុជាជាច្រើនរូប សម្រាប់រយៈពេលបុណ្យអុំទូកទាំង៣ថ្ងៃ។ សម្រាប់រាត្រីថ្ងៃទី១១ដែលត្រូវជាថ្ងៃបុណ្យអុំទូកទីពីរនេះ យើងនឹងមានតារាចម្រៀងល្បីៗ ដូចជាលោក ខេមរៈ សេរីមន្ត អ្នកនាង ពេជ្រ សោភា អ្នកនាង សុគន្ធនីសា និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតត្រៀមខ្លួនឡើងមកបកស្រាយចម្រៀងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអញ្ជើញ ប្រជាពលរដ្ឋកម្ពុជាឱ្យមកកម្សាន្ត នៅបរិវេណសាលមហោស្រពកោះពេជ្រ និង ចូលទស្សនាស្តង់ពិព័រណ៍ ខ្នាតយក្សរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិត ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរកម្ពុជា ស្រាបៀរបាល្លីប្លែក ទឹកក្រូចអាយស៍ និងទឹកផ្លែឈើជូបដែលរាល់ការជាវ ផលិតផលរបស់ក្រុមហ៊ុននឹង ទទួលបានប្រូម៉ូសិនពិសេសៗផងដែរ។

គួរបញ្ជាក់ថា ការប្រគំតន្រ្តីនឹងចាប់ផ្តើមពីម៉ោង ៧ យប់តទៅ និងមានការចាប់រង្វាន់ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក និង ទូរសព្ទដៃអាយហ្វូន 11 Max Pro ផងដែរ៕


To Top